- Realisation
- 03/153/2019
- 0
ពីថ្ងៃទី 30 ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2019 ក្រុមការងារគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន ដឹកនាំដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោង អមដំណើរដោយលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានដឹកនាំអង្គប្រជុំនៅសាលាឃុំរក្សា ស្រុករវៀង និងនៅសាលាស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានវត្តមានលោកអភិបាលស្រុក, មេឃុំទាំង 2 និងមេភូមិចំណុះនៃឃុំទាំង 2 ព្រមទាំងអង្គការ AREED និងអង្គការ Rain Water Cambodia ដែលភ្នាក់ងារទឹកបារាំង Rhine-Meuse ប្រគល់អោយអនុវត្តការងារសាងសង់ស្ថានីយផលិតទឹកស្អាតសរុបចំនួន 30 រូប នៃអង្គប្រជុំនីមួយៗដោយផ្តោតលើ៖ (i) ផ្តល់អនុសាសន៍ និងការណែនាំលើគោលបំណង និងភារកិច្ចនៃការបង្កើតគណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកស្អាតនៅឃុំទាំង 2 ខាងលើដើម្បីអោយស្ថានីយបានប្រើប្រាស់ដោយមាននិរន្តរភាព, (ii) ពិភាក្សា និងការជ្រើសរើសទីតាំងកន្លែងរៀបចំកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយផលិតទឹកស្អាតឃុំរក្សា និងឃុំពុទ្រា ដែលនឹងប្រព្រិត្តទៅនៅថ្ងៃទី 12 និងថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2019 ខាងមុខនេះ ដោយមានវត្តមានគណៈប្រតិភូភ្នាក់ងារទឹកបារាំង Rhine-Meuse។
សូមចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅឃុំរក្សា ស្រុករវៀង និងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
សូមចូលរួមថែរក្សា និងប្រើប្រាស់ដោយសន្សំសំចៃទឹកទាំងអស់គ្នានូវសមិទ្ធផលដែលទទួលបាននៃឃុំរបស់យើង។