ថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី 21 ខែឧសភា ឆ្នាំ2021 សាស្រ្ដាចារ្យ លឹម ពុយ ប្រធានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន និងក្រុមការងារបានប្រជុំជាមួយលោក ខាត់ កំសត់ អនុប្រធានមន្ទីរ និងមន្រ្តី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ស្តីពី៖ (1) រៀបចំសកម្មភាពការងារតាមដានលើដំណើរការរបស់ស្ថានីយផលិតទឹកស្អាតដែលបានតម្លើងរួចហើយនៅក្នុងគម្រោងស្ទឹងសែន តាមរយៈការសហការរបស់មន្ទីរធនធានទឹក និងឧតុនិយម, អង្គការបារាំង GESCOD, អង្គការ Rain Water Cambodia និងលោក ព្រំ មេត្តា មកពី ISC, (2) ការតាមដានលើការវាស់ធារទឹកដោយប្រើឧបករណ៍ ADCP និងកំពស់ទឹកនៃទឹកស្ទឹងនៅតាមបណ្តាស្ថានីយជលសាស្រ្តស្វ័យប្រវត្តិ ដើម្បីតាមដានលើបំរែបំរួលបរិមាណទឹក និង (3) ការរៀបចំបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់គណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន និងក្រុមការងារធារាសាស្រ្តកសិកម្ម និងក្រុមការងារគុណភាពទឹក និងគ្រប់គ្រងស្ថានីយផលិតទឹកស្អាត។