គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែនដែលអាចចាត់ទុកជាគម្រោងគំរូរនៃការគ្រប់គ្រងអាងរងទឹកភ្លៀងមួយដ៏ធំក្នុងចំណោមស្ទឹងទាំង 11 នៅជុំវិញបឹងទន្លេសាប បានចាប់ផ្តើមធ្វើការសិក្សា តាមដាន បន្ទាប់ពីបានចុះអនុស្សារណៈ​យោគយល់គ្នា រវាងអាជ្ញាធរទន្លេសាប និងភ្នាក់ងារទឹក Loire-Bretagne និងភ្នាក់ងារទឹក Rhine-Meuse នៅទីក្រុង Marseille ប្រទេសបារាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប

គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែនដែលអាចចាត់ទុកជាគម្រោងគំរូរនៃការគ្រប់គ្រងអាងរងទឹកភ្លៀងមួយដ៏ធំក្នុងចំណោមស្ទឹងទាំង 11 នៅជុំវិញបឹងទន្លេសាប បានចាប់ផ្តើមធ្វើការសិក្សា តាមដាន បន្ទាប់ពីបានចុះអនុស្សារណៈ​យោគយល់គ្នា រវាងអាជ្ញាធរទន្លេសាប និងភ្នាក់ងារទឹក Loire-Bretagne និងភ្នាក់ងារទឹក Rhine-Meuse នៅទីក្រុង Marseille ប្រទេសបារាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ជាកិត្តិយស ក្នុងទិវាទឹកពិភពលោកលើកទី 6 នាថ្ងៃទី 13 ខែមីនា ឆ្នាំ 2012។

គម្រោងនេះ បានអនុវត្តមកអស់រយៈពេល 6 ឆ្នាំមកហើយ ពោលចាប់ពីឆ្នាំ 2012 មក ហើយពេលបច្ចុប្បន្ននេះ គម្រោង បានអនុវត្តជំហ៊ានទី 4 ឆ្នាំ 2019-2020។

ការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន អាចយកចំណុចសំខាន់ៗមួយចំនួន ធ្វើជាគំរូលើការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងរងទឹកភ្លៀងនៅជុំវិញបឹងទន្លេសាប និងបណ្តាអាងទន្លេ/ស្ទឹងមួយចំនួនទៀតនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ក៏ប៉ុន្តែត្រូវមានការកែសម្រួលចំពោះការគ្រប់គ្រងអាងទន្លេមេគង្គ និងទន្លេបាសាក់។ គម្រោងស្ទឹងសែននេះ បានបែងចែកជា 2 ផ្នែកសំខាន់ៗ មាន៖ (i) ការប្រមូលព័ត៌មានលើការប្រើប្រាស់ទឹកគ្រប់វិស័យ ព្រមទាំងការបង្កើតណៈកម្មការដើម្បីគ្រប់គ្រងអាងស្ទឹង និងផែនការមេដែលត្រូវអនុវត្តតាមរដូវកាល, (ii) ជំនួយឥតចំណងលើការអភិវឌ្ឍជាក់ស្តែងដូចជា ការសាងសង់ស្ថានីយផលិតទឹកស្អាត ព្រមទាំងការពង្រឹងសមត្ថភាពនៃសហគមន៍កសិករប្រើប្រាស់ទឹក។