គម្រោងស្ទឹងសែន

នៅចុងឆ្នាំ 2011 ភ្នាក់ងារទឹកបារាំង Loire-Bretagne និងភ្នាក់ងារទឹកបារាំង Rhine-Meuse អមដំណើរដោយការិយាល័យទឹកអន្តរជាតិបារាំង OIE ដែលជាសេនាធិការរបស់ភ្នាក់ងារទឹកបារាំង Loire-Bretagne និង Rhine-Meuse បានមកធ្វើទស្សនៈកិច្ចសិក្សានៅកម្ពុជា និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញា​​​​ធរទន្លេសាប ចូលជួបសំដែងការគួរសម និងពិភាក្សាការងារស្តីពី​ ការរៀបចំគ្រប់គ្រងតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ដូចជាអាងទន្លេនៅជុំវិញបឹងទន្លេសាប។ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារខាងលើ ភ្នាក់ងារទឹកបារាំង Loire-Bretagne និងភ្នាក់ងារទឹកបារាំង Rhine-Meuse បានទទួលយកអនុសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តី​  ឲ្យជ្រើសរើសអាងទន្លេស្ទឹងសែនជាគំរូលើគម្រោងក្នុងការគ្រប់គ្រងធនធានទឹកចម្រុះអាងទន្លេ/ស្ទឹង។   គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន ដែលអាចចាត់ទុកជាគម្រោងគំរូរនៃការគ្រប់គ្រងអាងរងទឹកភ្លៀងមួយដ៏ធំក្នុងចំណោមស្ទឹងទាំង 11 នៅជុំវិញបឹងទន្លេសាប បានចាប់ផ្តើមធ្វើការសិក្សា តាមដាន បន្ទាប់ពីបានចុះអនុស្សារណៈយោគយល់គ្នា រវាងអាជ្ញាធរ​ទន្លេ​សាប និងភ្នាក់ងារទឹក Loire-Bretagne និងភ្នាក់ងារទឹក Rhine-Meuse ក្នុងការផ្តល់ជំនួយថវិកាក្នុងរយៈពេល 2 ឆ្នាំម្តង នៅទីក្រុង Marseille ប្រទេសបារាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់         ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង   ឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ជាកិត្តិយស ក្នុងទិវាទឹកពិភពលោកលើកទី 6 នាថ្ងៃទី 13 ខែមីនា ឆ្នាំ 2012 (6th Forum Mondial De l’Eau) ។ នៅខែ តុលា ឆ្នាំ 2012 ការចុះកិច្ចព្រមព្រៀងរវាង អាជ្ញាធរទន្លេសាប និងការិយាល័យទឹកអន្តរជាតិបារាំង OIE  ដែលជាអ្នកប្រតិបត្តិករណ៍នៅទីក្រុងភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី  ដើម្បីចាប់ដំណើរការ            គម្រោង។ ថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាបចំនួន 6 រូប ត្រូវបាន ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ប្រគល់បេសកម្មឱ្យដឹកនាំ សម្របសម្រួលដល់ការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន និងកំណត់បទដ្ឋានបច្ចេកទេស និងវិធីសាស្រ្តសិក្សា ស្រាវជ្រាវលើការគ្រប់គ្រងធនធានទឹកចម្រុះ ដើម្បីរៀបចំផែនការ នៃការប្រើប្រាស់ធនធានទឹកអាងស្ទឹងសែនប្រកបដោយនិរន្តរភាព ដូចមានចែងក្នុងសេចក្តីសម្រេចលេខ 027/13 អ.ទ.ស ចុះថ្ងៃទី 10 ខែមករា ឆ្នាំ​ 2013 ស្តីពីការបង្កើតក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន។   បេសកកម្ម នៃគម្រោងក្នុងការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន បានបែងចែកជា 5 ផ្នែក ឫ គោលដៅ ដូចខាងក្រោម៖

 

  ការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន គឺជាភារកិច្ចចម្បងមួយរួមគ្នា នៃអ្នកប្រើប្រាស់ធនធានទឹកគ្រប់វិស័យ ដោយគ្រប់ស្ថាប័នលើគ្រប់វិស័យពាក់ព័ន្ធនឹងធនធានទឹកដែលជាតំណាងរបស់រាជរដ្ឋាភិបាល សហការជាមួយសង្គមស៊ីវិលក្នុងវិស័យឯកជននានា ក្នុងការថែរក្សា ការពារ អភិរក្សនូវធនធានទឹក ដែលជាធនធានធម្មជាតិមួយកកើតឡើងវិញជាសារធាតុមិនចេះរីងស្ងួត ដែលមនុស្ស សត្វ រុក្ខជាតិរស់នៅលើផែនដីត្រូវការជាចាំបាច់ ហើយដែលបានប្រើប្រាស់ក្នុងបរិមាណជាអតិបរមា បំរើដល់គ្រប់វិស័យរួមមាន៖ ទឹកសម្រាប់កសិកម្មក្នុងការស្រោចស្រព, កសិដ្ឋាន និងវារីវប្បកម្ម, ទឹកស្អាតសម្រាប់បរិភោគ, ទឹកប្រើប្រាស់ក្នុងឧស្សាហកម្ម,ទឹកសម្រាប់ការសំអាតនូវកាកសំណល់, វិស័យទេសចរណ៍៖ ជាកន្លែងតំបន់រមណីយដ្ឋាននានា) ក្នុងការរស់នៅ ធនធានទឹកនាំមកនូវចំណីអាហារ (ជីវចម្រុះ៖ ត្រី, សត្វ និងរុក្ខជាតិនានា) ការធ្វើពាណិជ្ជកម្មជាមុខរបរចិញ្ចឹមជីវិត និងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង ពីការគំរាមកំហែង និងការបំផ្លាញនានាមកពីការធ្វើអាជីវកម្មគ្រប់ប្រភេទហួសកម្រិត, ការបំពុលទឹកតាមរយៈការបង្ហូរកាកសំណល់គីមីរឹង និងរាវ, ការកាប់បំផ្លាញព្រៃឈើ ។ល។ ដើម្បីធានាតុល្យភាពទឹកលើទឹកប្រើប្រាស់គ្រប់វិស័យដោយគ្មានប៉ះពាល់ទាំងបរិមាណ និងគុណភាពទឹកនៃធនធានទឹក ។   ផ្អែកលើបែបបទបច្ចេកទេសក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន ដោយទៅតាមបទដ្ឋានគតិយុត្តិលើផ្នែកធនធានទឹក របស់ក្រសួងធនធានទឹកចម្រុះ ដំណើរការ និងការបង្កើតគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន មានជាលម្អិត ដូចខាងក្រោម៖ ការទទួលស្គាល់ជាផ្លូវការរបស់គណៈកម្មការ៖

  1. I) ការសម្រេចរបស់អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី 2 ខែមីនា ឆ្នាំ 2015 ក្នុងការចាត់តាំង៖
    • សមាសភាព 22 រូប ចំពោះគណៈកម្មការ
    • សមាសភាព 15 រូប ចំពោះគណៈកម្មការប្រតិបត្តិ
  1. II) ការសម្រេចរបស់អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី 23 ខែមីនា ឆ្នាំ 2015 ក្នុងការចាត់តាំង៖

III) សេចក្តីសម្រេចរបស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី 15  ខែ    មេសា ឆ្នាំ 2015 ស្តីពី ការបង្កើតគណៈកម្មការនាយក ដែលមានសមាសភាព ចំនួន 15 រូប

  1. IV) សេចក្តីសម្រេចរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី 8 ខែឧសភា ឆ្នាំ 2015 ស្តីពីការបង្កើតបទបញ្ជាផ្ទៃក្នុងនៃគណៈកម្មការនាយក នៃគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន

  ហើយសមាសភាពរបស់គណៈកម្មការក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែនខាងលើ មានធាតុបង្គុំ

  គម្រោង បានចាប់ផ្តើមពីឆ្នាំ 2012 ដល់ឆ្នាំ 2013 ក្នុងជំហ៊ាន I, ពីឆ្នាំ​ 2014 ដល់ឆ្នាំ 2015 ក្នុងជំហ៊ាន II និងពីឆ្នាំ 2016 ដល់ឆ្នាំ 2017 ក្នុងជំហ៊ាន III, ពីឆ្នាំ 2018 ដល់ឆ្នាំ 2019 ក្នុងជំហ៊ាន IV និងបន្តដល់ឆ្នាំ 2020 ។

ពេលវេលា

ផ្នែកទី 1

ការសម្របសម្រួលជាទូទៅ និងការផ្សព្វផ្សាយពីបែបបទបច្ចេកទេស​ លើគម្រោងក្នុងការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន រួមមាន៖ សិក្សា តាមដាន ក្នុងការកំណត់លក្ខណៈអត្តសញ្ញាណ នៃអាងស្ទឹងសែន តាមរយៈការចុះអង្កេតនៅក្នុងខេត្តទាំង 2 និងការប្រមូលព័ត៌មានលើការប្រើប្រាស់ទឹកគ្រប់វិស័យ, ការរៀបចំប្រព័ន្ធទិន្នន័យ ជាផែនទី ដល់ក្រុមការងារគម្រោងក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន នៃអាជ្ញាធរទន្លេសាប និងគណៈកម្មការប្រតិបត្តិគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ដោយដៃគូបារាំងការិយាល័យទឹកអន្តរជាតិបារាំង។

ផ្នែកទី 2

គាំទ្រក្នុងក្របខ័ណ្ឌស្ថាប័នរួមមួយដែលមានក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប ជា ស្ថាប័នចម្បង និងការពង្រឹងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលលើ៖ 1. ការគ្រប់គ្រងប្រព័ន្ធព័ត៌ទិន្នន័យនៃធនធានទឹក 2. ការរៀបចំបង្កើត និងផែនការមេក្នុងការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹង 3. សែនដែលត្រូវអនុវត្តតាមរដូវកាល តាមរយៈការរៀបចំបង្កើតគណៈកម្មការ 4. ដើម្បីគ្រប់គ្រងអាងស្ទឹង និងលេខាធិការដ្ឋានក្នុងការគ្រប់គ្រងធនធានទឹក ចម្រុះ

ផ្នែកទី 3

ការកំណត់នូវប្រព័ន្ធព័ត៌មានមូលដ្ឋាន នៃធនធានទឹកតាមរយៈការប្រមូលទិន្នន័យ និងការវិភាគទិន្នន័យដែលបានមកពីការចុះសិក្សាស្វែងយល់, ការសិក្សាលើបរិមាណនៃធនធានទឹកដែលមាន លើតម្រូវការទឹក លើផ្នែក បរិស្ថានដែលមានទំនងទំនងនឹងធនធានទឹក មានជាអាថ៌៖ ព័ត៌មានលើផ្នែកអាកាសធាតុ/ឧតុនិយម, លើផ្នែករបបជលសាស្រ្ត និងអេកូសង្គម (Society Eco-system)។

ផ្នែកទី 4

ការបង្កើតឲ្យមានការគិតគូរពីគម្រោងថវិកាក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ ដល់អ្នកប្រតិបត្តិក្នុងការអនុវត្តលើផែនការសកម្មភាព នៃការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ដោយដៃគូបារាំងភ្នាក់ងារទឹកបារាំង និងការិយាល័យទឹកអន្តរជាតិបារាំង។

គោលបំណងនៃគម្រោង

Lorem ipsum dolor sit amet, consectetur adipiscing elit. Curabitur dictum tellus ac libero fringilla tempus. Donec quis lacus tincidunt, cursus nibh eu, egestas tellus. Nunc non laoreet diam, vel cursus justo. Duis id posuere mi, eget blandit arcu. Praesent aliquet, tellus in ultricies luctus, est ante volutpat magna, non cursus ipsum turpis in lectus. Pellentesque et mattis ligula, eget interdum enim. Suspendisse potenti. In tempor odio nisi, in efficitur nulla dignissim vitae. Phasellus luctus urna justo, ac tempus ante iaculis finibus. Maecenas nibh libero, sagittis nec mattis ut, varius quis nisi. Vivamus cursus facilisis ante, id ullamcorper felis pharetra pretium. Vestibulum eu tellus ac est posuere pulvinar egestas vel ante. Mauris nec ante pulvinar, lobortis dolor et, lobortis nibh. Suspendisse euismod tortor enim, quis condimentum turpis efficitur sit amet. Curabitur eget ipsum sagittis, iaculis elit sit amet, suscipit turpis. Mauris in enim at orci facilisis accumsan. Pellentesque in rutrum nunc, a consequat massa.

កិច្ចសហប្រតិបត្តិការ